| Apprenticeទទួលបានអ្វីខ្លះ ពី Master ? |
| ថ្ងៃព្រហស្បតិ៍ ទី09 កុម្ភៈ ឆ្នាំ2012 ម៉ោង04:01 |
|
នៅទំព័រមុខ Sabay បានបកស្រាយពីការស្វែងរកសិស្ស និងគ្រូ នៅក្នុង JX World ហើយនៅទំព័រនេះ ប្រិយមិត្តទាំងអស់គ្នានឹងបានដឹងពីរង្វាន់ដែលសិស្ស(Apprentice) ទទួលបាននៅពេលដែលខ្លួន បានសិក្សាចប់សព្វគ្រប់ពីលោកគ្រូរបស់ខ្លួន។ តើរង្វាន់នោះ មានអ្វីខ្លះទៅ?
ឈុតចុងក្រោយបង្អស់ជាឈុតចំណងដៃរវាងគ្រូនិងសិស្ស នៅពេលដែលសិស្សសុំចាកពេញពីគ្រូ របស់ខ្លួន ក្នុងការផ្សងព្រេងនៅក្នុង JX World ។ ដើម្បីបង្ហាញពីសមត្ថភាពដែលខ្លួនបានសិក្សាពីលោកគ្រូរបស់ខ្លួន កូនសិស្សចាំបាច់ Party ជាមួយលោកគ្រូ ទៅវាយ Boss មួយ នៅជាក្រុង ។ បន្ទាប់ពីវាយ Boss នោះបានហើយ តួអង្គនឹងទទួលបានឈុតសំលៀកបំពាក់កម្រិតទី៧៣ មួយឈុត ដែលគេអោយឈ្មោះឈុតមួយនេះថា MA Apprentice Pack ។
បេសកកម្ម Master និង Apprentice ជាបេសកកម្មមួយដែលស្ដែងអោយឃើញពីការសហការគ្នា រវាងគ្រូ និងសិស្ស ព្រមទាំងការគោរពរបស់សិស្សជាមួយនឹងគុណធម៌របស់គ្រូផងដែរ។ ឈុតសំលៀក បំពាក់ដែលទទួលបាននោះ ជាឈុតមួយដែលអាចឲ្យ Player ទាំងអស់គ្នា បន្ថែមអានុភាពរបស់ខ្លួន ដើម្បីផ្សងព្រេងក្បាច់គុនរបស់ខ្លួននៅក្នុង JX World។ |














