|
ថ្ងៃព្រហស្បតិ៍ ទី19 មករា ឆ្នាំ2012 ម៉ោង08:14 |
|
សម្រាប់តួអង្គកម្រិតចាប់ពី ៨០ឡើងទៅ ហើយស្ថិតនៅក្នុងនគរណាមួយក្នុងចំណោមនគរទាំងប្រាំពីរ របស់និស្ស័យស្នេហ៍ដាវទេព (JX II) ដែល ចូល រួម ជាមួយ បេសកកម្ម ទាំងប្រាំពីរ បាន ដោយ ជោគជ័យ នោះពួកគេនឹងមានឱកាសឈ្នះរង្វាន់ ម៉ូតូហុង ដា Scoopy ស៊េរី២០១២ មួយគ្រឿង iPad 2 ចំនួន ២គ្រឿង កុំព្យូទ័រយួរដៃ ៣ គ្រឿង និងទូរស័ព្ទSmartphone ម៉ូដែលសូនី Xperia Activeចំនួន ៤ រង្វាន់ និងរង្វាន់ផ្សេងទៀតជាច្រើន។




ធ្វើម៉េចបានឈ្នះ? ឱកាសរបស់អ្នកកម្សាន្តទាំងអស់មានស្មើៗគ្នា គឺចូលរួមជាមួយបេសកកម្មងាយៗទាំងប្រាំពីរដោយគ្រាន់តែ ចូលកម្សាន្តសង្គ្រាមទ្វារមេឃអោយបាន៨ដង ចូល កម្សាន្តដំណើរឆ្ពោះទៅកាន់ភ្នំលៀងសានចំនួន៣ដង ញ៉ាំនុំអណ្ដើកក្រហមចំនួន១០០ បើកប្រអប់ចំនួន៥ដែល បានមកពីព្រឹត្តិការណ៍វាយម៉ុងសាយ បើកកញ្ចប់អាំងប៉ាវចំនួន៥កញ្ចប់ សែនទទួលទេវតាឆ្នាំថ្មីអោយគ្រប់ចំនួន៨ដង ចូលរួមបន់ព្រះនាំមកនូវសំណាងអោយគ្រប់ចំនួន៨ដង។
ក្រោយពីចូលរួមបេសកកម្មទាំងនេះហើយ ពួកគេម្នាក់ៗអាចទៅជួប NPC ឈ្មោះ Leang នៅក្រុង Yazhou ដើម្បីទទួលបាន សំបុត្រផ្សងសំណាងដែលមានលេខចំនួន ៦ ខ្ទង់ សម្រាប់ផ្ទៀងផ្ទាត់ ហើយព្រឹត្តិការណ៍នេះនឹងចាប់ផ្តើមពីថ្ងៃទី ១៣ ខែ មករា នេះ រហូតដល់ថ្ងៃទី ១០ មីនា ២០១២។ ការចាប់រង្វាន់ដ៏អស្ចារ្យនេះនឹងប្រព្រឹត្តទៅនៅក្នុងឱកាសពិព័រណ៍ ICT Expo នៅថ្ងៃទី ៨ មេសា ២០១២ នៅមជ្ឈមណ្ឌលកោះពេជ្រ។
បញ្ជាក់៖ តួអង្គនីមួយត្រូវរក្សាទុកសំបុត្រផ្សងសំណាងនេះរហូតដល់ថ្ងៃទទួលរង្វាន់
ព័ត៌មានលំអិតបន្ថែមសូមសាកសួរតាមរយៈទូរស័ព្ទលេខ 023 22 8000 ឬអញ្ជើញមកដោយផ្ទាល់អគារលេខ 308 ផ្លូវមុនីវង្ស រៀងរាល់ម៉ោងធ្វើការ៕
|