| អ្នកក្លាហាននៅកៅចៀវ |
| ថ្ងៃពុធ ទី18 មករា ឆ្នាំ2012 ម៉ោង07:31 |
|
ថ្មីៗនេះ ព្រឹត្តិការណ៍ជាច្រើន ចេញជាហូរហែជូនដល់ Player ទាំងអស់គ្នាចូលកម្សាន្តនៅក្នុងឱកាសចូលឆ្នាំចិននាពេលខាងមុខនេះ។ ក្នុងចំណោមព្រឹត្តិការណ៍ទាំងអស់ ព្រឹត្តិការណ៍អ្នកក្លាហានអុកឡុកតំបន់កៅចៀវ ជាព្រឹត្តិការណ៍មួយដែលបានបើកដំណើរការមុខគេ ហើយឥឡូវនេះ ព្រឹត្តិការណ៍នេះ កំពុងតែទទួលការពេញនិយមយ៉ាងខ្លាំងពី Player ទាំងអស់គ្នា។ តើតំបន់នេះមានអ្វីកើតឡើង? Player ទាំងអស់ទៅទីនោះដើម្បីធ្វើអ្វីដែរ?
ទោះជាតួអង្គរបស់អ្នកមាន PK Mode នៅតំបន់មួយនេះក៏ដោយក៏តួអង្គទាំងអស់មិនមានជាប់ PK ឡើយនៅពេលដែល Player សម្លាប់គ្នានៅតំបន់មួយនេះ។ លើសពីនេះទៅទៀត អាវុធ និងសំលៀកបំពាក់របស់តួអង្គនិមួយៗ គឺមិនមានការខូចខាតនោះទេ ក្រោយពេលពេលដែលប្រយុទ្ធគ្នា ដូច្នេះ Player ទាំងអស់អាចប្រកួតវិជ្ជាគុនគ្នាបានតាមចិត្ត។ អ្នកក្លាហានអុកឡុកតំបន់កៅចៀវ គឺជាព្រឹត្តិការណ៍មួយដែលមាននៅក្នុងឱកាសបុណ្យចូលឆ្នាំចិន ដែល Player ទាំងអស់អាចចូលទៅព្រឹត្តិការណ៍មួយនេះ រួមជាមួយព្រឹត្តិការណ៍ផ្សេងទៀត ដើម្បីទទួលបានសន្លឹកឆ្នោត សម្រាប់ឱកាសចូលចិនឆ្នាំនេះ។ |


